Chủ Nhật, 10 tháng 4, 2011

ប្រវត្តិវិរៈខែ្មរក្រោម


ព្រះពុទ្ធឃោសាចារ្យ គឹម តុក ចើង (កន្តធម្មោ) ប្រសូតថ្ងៃសុក្រ ០៥ រោច ខែកក្តិក ឆ្នាំជូតអដ្ឋស័ក ព.ស.២៤៧៩ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា គ.ស. ១៩៣៥ នៅភូមិដំបងពាក់ ឃុំរំដួលស្រុក ថ្កូវ ខេត្តព្រះត្រពាំង ។ ពេលធំដឹងក្តី្ត ម្តាយឪពុកបាននាំចូលទៅនៅវត្តសុវណ្ណទេព្វីឯកវិមលារាម (ដំបងពាក់) ដើម្បីសិក្សាអក្សរសាស្ត្រខ្មែរ និងសាងផ្នួស ។ ក្រោយពី បានសាងផ្នួសព្រះអង្គបានព្យាយាមសិក្សាពីអក្សរសាស្ត្រខ្មែរនិង ធម៌ អាថ៌គម្ពីរដីកា នៅក្នុងព្រះពុទ្ធសាសនាឥតមានល្អៀង ។

[កែប្រែ]ចំណេះដឹងផ្នែកព្រះពុទ្ធសាសនា

យោងតាមសៀវភៅបញ្ហាបឋមកឋិនដែលព្រះអង្គបានរៀបរៀងនាឆ្នាំ ១៩៧១ បានកំណត់ខ្លួនព្រះអង្គផ្ទាល់ថាមហាបរិយត្តិធម្មឯក 

[កែប្រែ]ជីវិតបដិវត្តន៍

ឆ្នាំ ១៩៦៥ ព្រះអង្គបានចូលជាសមាជិកនៃបក្សកុម្មុយនិស្តយួនដើម្បី ធ្វើបដិវត្តន៍ដេញកងទ័ពអាមេរិចកាំង និងយួនសេរីចេញពីដែនដីកម្ពុជាក្រោម 

[កែប្រែ]ចលនាអក្សរសាស្ត្រខ្មែរ

នៅឆ្នាំ ១៩៧៦ ព្រះអង្គបានទទួលនាទីជាព្រះមេគណ ខេត្តព្រះត្រពាំងក្រោយពីកងទ័ពអាមេរិចបានដកចេញពីដែនដីកម្ពុជាក្រោម និងរបបយួន សេរីត្រូវបានដួលរលំនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។ ការតស៊ូរបស់ព្រះអង្គជាមួយបក្សកុម្មុយនិស្តយួនរំពឹងថានឹងធ្វើឲ្យខ្មែរក្រោមរួចផុតពី អាណានិគមតែក្រោយពីអាមេរិចកាំង និងរបបយួនសេរីត្រូវបានដួលរលំហើយនោះ យួនកុម្មុយនិស្តខាងជើងបានចូលត្រួតត្រាខ្មែរក្រោមវិញ យ៉ាងឃោរឃៅ ។ ក្នុងពេលដែលព្រះអង្គបានទទួលនាទីជាព្រះមេគណខេត្តនោះបានចលនាឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោមនៅតាមវត្ត អារាមនានាទូទាំងខេត្តខិតខំរៀនសូត្រអក្សរសាស្រ្តខ្មែរដោយមានសាលាពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់គរុកោសល្យដែលធ្វើឲ្យសន្ទុះនៃ វប្បធម៌ខ្មែរមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។

[កែប្រែ]ការរងទារុណកម្មក្នុងគុកបក្សកុម្មុយនិស្តយួន

  • ថ្ងៃទី (១៣ ខែវិច្ឆិកា ឆ្នាំ ១៩៨៤ ?) ព្រះអង្គត្រូវបានបក្សកុម្មុយនិស្ត យួនចាប់ដាក់ពន្ធនាគារដោយចោទពីបទកាសេ ៥០ ( KC 50) ថា​ព្រះអង្គ​ជា​អ្នក​បំបះ​បំបោ​ប្រឆាំង​​រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ។
  • ថ្ងៃព្រហស្បតិ៍ ០២ រោច ខែមិគសិរ ឆ្នាំ ខាល អដ្ឋស័កព.ស.២៥៣០ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៨៦ ព្រះអង្គបានសុគតនៅក្នុងគុកបក្ស
កុម្មុយនិស្តយួននា ខេត្តព្រះត្រពាំង (Tỉnh Cửu Long) ដោយ ការធ្វើឃាតពីសំណាក់អាជ្ញាធរអាណានិគមបក្សកុម្មុយនិស្តយួន ។ ព្រះអង្គរងទារុណកម្មនៅក្នុងពន្ធនាគារយួនអស់រយៈពេលពីរឆ្នាំ មួយខែប្រាំថ្ងៃ ( ១៣ វិច្ឆិកា ១៩៨៤ ដល់ ១៨ ធ្នូ ១៩៨៦ ) ។

[កែប្រែ]ការសុំទោសពីសំណាក់អាជ្ញាធរអាណានិគមបក្សកុម្មុយនិស្តយួន និងសំណងទៅលើជីវិតព្រះអង្គ

ក្រោយពីបានធ្វើឃាតព្រះអង្គឲ្យសុគតនៅក្នុងពន្ធនាគារពួកយួនកុម្មុយនិស្ត បានសុំទោសដល់ព្រះសង្ឃប្រជាពលរដ្ឋខ្មែរក្រោមនិងក្រុមគ្រួសារ ព្រះអង្គថា«ដោយសារបក្សកុម្មុយនិស្តយួនបានយល់ច្រឡំទៅលើព្រះអង្គ» ហើយសងទៅក្រុមគ្រួសារវិញដោយតម្លៃ ២ លានដុងនៃជីវិត
គឹម តុក ចើង ។

[កែប្រែ]វណ្ណកម្មជាស្នាព្រះហស្ថរបស់ព្រះអង

ពេលដែលព្រះអង្គនៅមានព្រះជន្មនៅឡើយព្រះអង្គបានរៀបរៀងសៀវភៅស្តីពីបុណ្យកឋិនទានមួយឈ្មោះថា «បញ្ហាបឋមកឋិន» មានពីរភាគ បាន បោះពុម្ភនាព.ស.២៥១៥ គ.ស.១៩៧១ ។
យោងតាមអារម្ភកថារបស់ព្រះអង្គដែលបានសរសេរបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យកើតសៀវភៅ«បញ្ហា បឋមកឋិន»នោះថា ៖ «ហេតុដែលនាំ ឲ្យកើតសៀវភៅបញ្ហាបឋមកឋិននេះឡើង ដោយសារបញ្ជារបស់ព្រះ ឧបជ្ឈាយ៍ ថាច់ ខ្មៅ ជាព្រះឧបជ្ឈាយ៍របស់ខ្ញុំ និងព្រះចៅអធិការ ញៀវ កែម ព្រះអាចារ្យ វិបស្សនាកម្មដ្ឋាន ព្រះពហុសូត្រ ស៊ើង លឿង និងមន្ត្រី សង្ឃក្នុងនិគមថ្កូវទាំងមូលជាប្រធានចាត់ឲ្យខ្ញុំព្រះករុណា អាត្មាភាព រៀបរៀង គឺចម្លងតាមក្បួនបុរាណដែលមានអក្សរថៃ (សៀម) ។ ចំពោះ ការបរៀងនេះ ខ្ញុំព្រះករុណា អាត្មាភាព បានពឹងទៅលើព្រះមហា ហាញ់ វណ្ណជាព្រះគ្រូរបស់ខ្ញុំ និង ព្រះមហា ឡឹម សួងជាសមណាធិការ (ចាង ហ្វាង) ព្រះមហា ឡឹម ហាយ ឲ្យជួយពិនិត្យផ្ទៀងផ្ទាត់សេចក្តីដរាបដល់ សៀវភៅនេះបានសម្រេច។ យក៏យកទៅចាត់ការបោះពុម្ភផ្សាយជាសាធា រណៈប្រយោជន៍ក្នុងសាសនមណ្ឌល» ។

[កែប្រែ]ទស្សនៈសំខាន់ៗរបស់ព្រះអង្គ

  • ទន់ភ្លន់នាំឲ្យរឹងប៉ឹង រឹងត្អឹងនាំឲ្យទន់ខ្សោយ ។
  • សាមគ្គី រស់ បែកបាក់ ស្លាប់ ។
  • ត្រូវធ្វើខ្លួនឲ្យដូចសត្វជីងចក់ ។
  • ត្រូវធ្វើខ្លួនឲ្យដូចដើមត្រែង ។
  • ចង់ចាប់ចោរត្រូវសេពគប់នឹងចោរ ។ ល។
ទោះបី ព្រះពុទ្ធឃោសាចារ្យ គឹម តុក ចើង (កន្តធម្មោ) ត្រូវបានយួន កុម្មុយនិស្តធ្វើឃាតឲ្យសុគតទៅហើយ ក៏ដោយតែគំនិតនិងឧត្តមគតិ របស់ព្រះអង្គឋិតនៅក្នុងសតិអារម្មណ៍របស់កូនចៅខ្មែរក្រោមគ្រប់ សម័យកាលគ្មានពេលណារសាយឡើយ ៕

[កែប្រែ]

Không có nhận xét nào:

Đăng nhận xét