28/07/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័តិមានស្រុកខ្មែរ.Tags: គណបក្ស សម រង្ស៊ី, គណបក្សប្រជាជនកម្ពុជា, គម្ពីរបិសាច, បដិវត្តន៍ផ្កាម្លិះ, សម រង្ស៊ី, ហ៊ុន សែន, Choeung Ek, Khmer Rouge, Phnom Penh, Sam Rainsy, Tonlé Sap, Wat Phnom
trackback
លឺថាលោក សម រង្ស៊ី បានធ្វើដំណើរទៅប្រទេស ទុយនីស៊ី ទៅហាត់រៀនក្បាច់ថ្មី ចំលងគម្ពីរ “ បដិវត្តន៍ផ្កាម្លិះ” ដើម្បីមកចាត់ការលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីចាំផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជា អោយចុះចេញពីតំណែង ព្រោះគម្ពីរនោះមានអ្នកចំលងយកទៅប្រើប្រាស់ច្រើនក្នុងប្រទេសពិភពអារ៉ាប ហើយវាមានប្រសិទ្ធិភាពយ៉ាងខ្លាំង។ មេដឹកនាំចាំផ្ទះជាច្រើនដែលមានមារយាទដូចគ្នាបេះបិទទៅនឹងលោក ហ៊ុន សែន ត្រូវរត់ហុយដីនាំទាំងប្រពន្ធកូនចាកចេញពីប្រទេស ព្រោះតែឥទ្ធិពលនៃគម្ពីរ “ បដិវត្តន៍ផ្កាម្លិះ” ។ តែលោក សម រង្ស៊ី ថាគ្រាន់តែទៅហាត់រៀនសិនទេ មិនទាន់យកមកប្រើប្រាស់នៅឡើយ លោកថាស៊ីសងលើលោក ហ៊ុន សែន ទេ បើឆ្នាំ ២០១៣ បោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ វាមិនអីទេ តែបើមិនអញ្ចឹងលោកនឹងបើកគម្ពីរសូត្រផ្លុំចាប់លោក ហ៊ុន សែន ដាក់ក្នុងឃ្លោកបណ្ដែតទឹកទន្លេមេគង្គ ទៅស្រុកយួនដែលជាគ្រូដើមនោះជាមិនខាន។
Sam Rainsy in Tunisia
លោក ហ៊ុន សែន ថា “ ស៊ី ឯងសាកមើលទៅជាមួយ សែន។ សែន មិនមែនដំឡូងមូលនោះទេ ហាត់រៀន គម្ពីរបិសាច អស់ជាច្រើនឆ្នាំមកហើយ សែន គ្រាន់តែដើរឆីមនុស្សឡើងវាលពេញស្រុកខ្មែរ សែន ក៏ត្រៀមមនុស្សរាប់ម៉ឺននាក់ដើម្បីរង់ចាំ ស៊ី ដែរ“ ។
ហ៊ឺ…….មិនដឹងថាស្រុកខ្មែរយើងនឹងទៅជាយ៉ាងណាទេ? ប្រជាជនក្រីក្រលំបាកវេទនា យ៉ាងនេះ “ អ្នកមាននៅខ្ពស់កប់ពពក តែអ្នកក្រនៅជ្រកក្នុងអាចម៍ជន្លេន” អ្នកក្រចំនួន ៩០ ភាគរយ តែអ្នកមានចំនួនប្រហែលជា ១០ ភាគរយប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ អ្នកមានទាំងនោះមានមហាសែនមាន មាននឹងយកលុយចំណូលថវិកាជាតិទាំងមូល លុយពុករលួយច្របាច់ករាស្ត្រ កាប់ឈើលក់ ប្លន់ដីលក់ លក់មាស លក់ពេជ្រ លក់បឹង លក់សព្វបែបយ៉ាង លក់ហើយយកលុយចែកគ្នាតែអ្នកធំៗប៉ុន្មាននាក់ទេ អញ្ចឹងហើយបានជាមានម្ល៉េះ ទ្រព្យសម្បត្តិទាំងនោះជារបស់ប្រជារាស្ត្រទាំងអស់ ជាកេរ្តិ៍មរតកបន្សល់ពីដូនតាខ្មែរយើងជំនាន់មុនទុកអោយពួកយើង មិនមែនជារបស់ក្រុមគ្រួសាររបស់លោក ហ៊ុន សែន ម្នាក់ឯងនោះទេ។
ម្នាក់ៗស្រវាចង់ធ្វើធំ ព្រោះនឹងមានឱកាសបំផ្លាញជាតិ សំលាប់ប្រជាជន ម្នាក់ៗដែលធ្វើការធំទាំងអស់តែងតែនិយាយថាខ្លួនស្រលាញ់ជាតិ និង ប្រជារាស្ត្រ ដល់មើលទៅ ជាតិ និង ប្រជារាស្ត្រ ពួកគេកំពុងតែទឹកភ្នែកសស្រាក់ ដែលវាខុសគ្នាមហាសែនឆ្ងាយដូចមេឃ និង ដីជាមួយក្រុមគ្រួសារអ្នកធំទាំងនោះ។ កូនប្រុសអ្នកធំគ្រាន់តែតាមស្រលាញ់ពួកនាងៗជាតារាសិល្បៈ ទិញសុទ្ធតែឡានទំនើបមួយៗជាអំណោយអោយជិះ តើពួកគេបានលុយមកពីណា ព្រោះម្នាក់ៗឃើញតែដើរអាវាសែតាមក្រុងសោះហ្នឹង?
Related articles
- WikiLeaks Cambodia Angle: New Files show US anxiety over a Rising China (khamerlogue.wordpress.com)
- Orphanage – Phnom Penh, Cambodia (travelpod.com)
- A great country with a tragic recent past – Phnom Penh, Cambodia(travelpod.com)
មតិ»